khmer eng
  • ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលរវាងមន្ទីរអប់រំ យុវជន និង កីទ្បាខេត្តកំពត
     
    ចែករំលែក ៖

    រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលរវាងមន្ទីរអប់រំ យុវជន និង កីទ្បាខេត្តកំពត ជាមួយគណៈប្រតិភូ Dongshin University នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោកបណ្ឌិត Song Gyung Yong សាកលវិទ្យធិការរង នៃសាកលវិទ្យាល័យ Dongshin នៅមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តកំពត ។

    ក្នុងពិធីជួបសំណេះសំណាលនេះ ក៏មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងតំណាងវិទ្យាល័យវឌ្ឍនវិជ្ជា ក្រុងកំពត និងតំណាងគណៈប្រតិភូ Dongshin University សម្រាប់ផ្លាស់ប្ដូរបទពិសោធន៍ និងវិធីសាស្ត្រក្នុងការគ្រប់គ្រង និងការអប់រំបណ្ដុះបណ្ដាល ទៅវិញទៅមកផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា